រំលឹក​រឿង​ពី​មុន​

កាល​ពី​ប្រហែល​ប្រាំ​ឆ្នាំ​មុន​ ខ្ញុំ​ចូល​ចិត្ត​មើល​ wordpress ពី​ព្រោះ​កាល​នោះ​មិន​សូវ​ជា​មាន​អ្នក​លេង​ Facebook ប៉ុន្មាន​ទេ​ ហើយ​មាន​អ្នក​សរសេរ​អត្ថបទ​ច្រើន​ ខ្ញុំ​ក៏​អាន​លេង​ៗ​ទៅ​។ គិត​ៗ​ទៅ​សប្បាយ​ម៉្យាង​ដែរ។ ប៉ុន្តែ​នៅ​ពេល​ដែល​ Facebook ចាប់​ផ្តើម​វាយ​លុក​ខ្លាំង​ អ្នក​សរសេរ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​ក៏​បាន​ផ្លាស់​ទី​ទៅ​ទី​នោះ​អស់​នៅ​សល់​តែ​អ្នក​ចាស់​ៗប៉ុន្មាន​អ្នក​ ហើយ​គាត់​មិន​សូវ​ជា​សរសេរ​ទៀត​។ នឹក​ភូមិ​នេះ​ណាស់​ សង្ឃឹម​ថា​អ្នក​ចាស់​ទៅ​ អ្នក​ថ្មី​មក តែ​មាន​ថ្មី​មក​ពី​ណា អ្នក​ចាស់​ទៅ​ អ្នក​ថ្មី​មិន​មក​ទៀត​ ឥលូវ​គ្មាន​កំណត់​ហេតុ​មើល​ទៀត​ទេ​។ តើ​មាន​អ្នក​សរសេរ​ថ្មី​តែ​មក​ពី​ខ្ញុំ​មិន​ដឹង​ រឺ​ក៏​យ៉ាង​ម៉េច។ ខ្ញុំ​មិន​សូវ​ចូលចិត្ត​ Facebook ទេ​រាល់​ថ្ងៃ​នេះ​ ទោះ​បី​បើក​រាល់​ថ្ងៃ​ហើយ​អាន​រាល់​ថ្ងៃ​ តែ​អ្នក​ដឹង​ ខ្ញុំ​ដឹង​ ថា​វា​ធំ​ពេក​រហូត​ដល់​មាន​រឿង​រញ៉េ​រញ៉ៃ​ច្រើន​ ខ្លះ​រឿង​មិន​ពិត​ ខ្លះ​ឈ្លោះ​គ្នា​ ឈឺ​ក្បាល​ណាស់​ ទើប​ត្រលប់​មក​កន្លែង​ចាស់​នេះ​។ ស្ងប់​ស្ងាត់​បែប​នេះ​ក៏​ល្អ​ មិន​ចាំ​បាច់​ទទួល​រង​នូវ​រឿង​រ៉ាវ​ដ៏​សាំ​ញាំ​តាប៉ែ​ម៉ង។​ ធុញ​ណាស់​ គិត​បញ្ចេញ​រឿង​រ៉ាវ​ក្នុង​ចិត្ត​នៅ​ទី​នេះ​វិញ​។ ហើយ​កាល​ហ្នឹង​ខ្ញុំ​លេង​ Facebook ដោយ​សារ​តែ​ហ្គេម​ដាំ​បន្លៃ​ខ្ញុំ​ទេ តែ​លេង​បាន​តិច​គេ​បិទ​ server បាត់​ តែ​នៅ​សល់​ភោជនីដ្ឋាន​មួយ​ទៀត​ តែ​មាន​ណា លេង​បាន​យូរ​តិច​គេ​បិទ​ server មួយ​ទៀត​ ស្ញេញ ។ ឈឺ​ចិត្ត​ម៉ង៎។ ពី​មុន​ខ្ញុំ​ចូល​ចិត្ត​កុំព្យូទ័រ​ណាស់​ បើ​ថ្ងៃ​មិន​រៀន​វិញ​បើក​លេង​ចង់​២៤​ម៉ោង​ និយាយ​មែន។ ហើយ​ខ្ញុំ​ក៏​ចេះ​ច្រើន​ដែរ ពីព្រោះ​ ពេល​ខ្ញុំ​មិន​ចេះ​អ្វី​មួយ​ ខ្ញុំ​មាន​ទំលាប់​សួរ​ Google ដើម្បី​រក​ចម្លើយ​នៃ​ចម្ងល់​របស់​ខ្ញុំ។ តែ​ដល់​ពេល​ធំ​ឡើង​មិន​ដឹង​ម៉េច​ ក៏​ប្តូរ​ចិត្ត​មិន​សូវ​ពូកែ​ខាង​ហ្នឹង​វិញ​។ មិន​មែន​ថា​ខ្ញុំ​មិន​ចង់​ទេ​ ខ្ញុំ​នៅ​តែ​ចង់​ពូកែ​ខាង​កុំព្យូទ័រ​ដូច​កាល​ពី​តូច​ ប៉ុន្តែ​ដូច​បាត់​ដុង​ម៉េច​មិន​ដឹង​ទេ។ ទោះ​ខ្ញុំ​រៀន​ពី​វា​ទៀត​ក៏​រៀន​មិន​ចូល​។ ហឹម បើ​ខ្ញុំ​ពូកែ​ខាង​កុំព្យូទ័រ​ដូច​កាល​ពី​តូច​ចឹង​ប្រហែល​ឥលូវ​ខ្ញុំ​និស្សិត​ពូកែ​អាយ​ធី​ទៅ​រៀន​ស្រុក​គេ​បាត់​។ តែ​មាន​អារម្មណ៍​ថា​បាត់​ខាង​ហ្នឹង​ មាន​ដុង​ខាង​ភ្លេង​វិញ​។ ឥលូវ​ចូលចិត្ត​លេង​ភ្លេច​និង​ស្តាប់​ភ្លេង​ខ្លាំង​។ ចូល​ចិត្ត​លេង​ហ្គីតា​ណាស់​ ប៉ុន្តែ​ច្រៀង​ដូច​កូន​គោ​អញ្ចឹង​។ ខ្ញុំ​ដឹង​ថា​សរសេរ​យូរ​ៗ​ចាក​ប្រធាន​ ប៉ុន្តែ​ដើម្បី​អោយ​ភូមិ​នេះ​មាន​សមាជិក​ត្រលប់​មក​វិញ​ម្នាក់​ទៀត​និង​សង្ឃឹម​ថា​មាន​សមាជិក​ថ្មី​ថែម​ជា​ច្រើន​ទៀត​ដើម្បី​អោយ​ខ្ញុំ​អង្គុយ​អាន​ Bullshit របស់​ពួក​គេ​ដើម្បី​ចែក​រំលែក​បទ​ពិសោធគ្នា​ទៅ​វិញ​ទៅ​មក​និង​កែ​អផ្សុក​ខ្លះ​ៗ។

Posted in Uncategorized | Leave a comment

រឿង​ដ៏​សំខាន់​បំផុត​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​ជីវិត​របស់​ខ្ញុំ

នៅ​ពេល​នេះ​គឺ​ម៉ោង​បី​ទៀប​ភ្លឺ ជា​ពេល​ដែល​ខ្ញុំ​គេង​មិន​លក់​ទៀត​ហើយ។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​សរសេរ​អត្ថបទ​មួយ​នេះ​ឡើង​។ តាម​ពិត​ទៅ​រឿង​ហ្នឹង​ខ្ញុំ​រក​សរសេរ​យូរ​ហើយ​ប៉ុន្តែ​ខ្ញុំ​ជា​មនុស្ស​ខ្ជិល​ ទើប​តែ​ពេល​នេះ​មាន​អារម្មណ៍​ចង់​សរសេរ​ ពី​ព្រោះ​បើ​មិន​សរសេរ​គឺ​ខ្ញុំ​នឹង​ភ្លេច ពីព្រោះ​ខ្ញុំ​ឆាប់​ភ្លេច​ណាស់​។ ហើយ​មិន​ដឹង​មាន​អ្វី​មក​ជម្រុញ​ទឹក​ចិត្ត​អោយ​សរសេរ​អត្ថបទ​នេះ​ឡើង​ទាំង​កណ្ដាល​យប់​ជិត​ភ្លឺ​នេះ។ បាន ចាប់​ផ្តើម​និយាយ​ចុះ។ រឿង​ដែល​ខ្ញុំ​គិត​ថា​ជា​មេរៀន​ដ៏​សំខាន់​សម្រាប់​ជីវិត​ “ខ្ញុំ​” ពេល​នេះ​គឺ​ជា​បទ​ពិសោធន៍​ដែល​ខ្ញុំ​ជួប​ផ្ទាល់​។ បើ​និយាយ​ទៅ​គឺ​ថា​ បញ្ហា​ដែល​យើង​កំពុង​ជួប​ មិន​មែន​ជា​បញ្ហា​ដែល​បង្អាក់​យើង​មិន​អោយ​សម្រេច​អ្វី​មួយ​ដែល​យើង​ចង់​ធ្វើ​នោះ​ទេ។ ខ្ញុំ​ឧទាហរណ៍​អោយ​ស្រួល​យល់​ភ្លាម​ៗ ពេល​នេះ​បើ​ខ្ញុំ​នៅ​តែ​ខ្ជិល​មិន​សរសេរ ដោយ​គិត​ថា យប់​ហើយ គួរ​ចូល​គេង​ រឺ​ គ្មាន​នរណា​នឹក​ឃើញ​កណ្តាល​យប់​ធ្វើ​ភ្លាម​នោះ​ទេ​ នោះ​ប្រហែល​គ្មាន​អត្ថបទ​នេះ​ទេ។ មួយ​ទៀត​ និយាយ​ពី​ការ​សិក្សា​វិញ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ។ ខ្ញុំ​ធ្លាប់​គិត​ថា បើ​យើង​ក្រ គ្មាន​លុយ ប្រហែល​គ្មាន​អារម្មណ៍​រៀន​នោះ​ទេ រឺ រៀន​មិន​ឈ្នះ​គេ​នោះ​ទេ.. ប្រហែល​ជា​ខុស​ហើយ (ចំពោះ​ខ្ញុំ) ។​ តាម​បទ​ពិសោធន៍​ខ្ញុំ ឃើញ​ថា​ នៅ​កំឡុង​ពេល​មួយ​ដែល​ខ្ញុំ​ គ្មាន​លុយ​ក្នុង​ខ្លួន​សោះហើយ​ក្នុង​ចិត្ត​គិត​តែ​រឿង​ហ្នឹង​ ពេល​នោះ​ចម្លែក​មែន​ទែន​ ព្រោះ​ស្រាប់តែ​ពេល​ទៅ​រៀន​ អង្គុយ​ក្នុង​ថ្នាក់ ប្រឹង​ស្តាប់​គ្រូ​ណាស់​។ នេះ​ប្រហែល​ជា​ខ្ញុំ​គិត​ថា​ បើ​យើង​គ្មាន​ដូច​គេ​ យ៉ាង​ហោច​ណាស់​ អង្គុយ​ស្តាប់​គ្រូ​ទៅ​ វា​ប្រសើរ​ជាង​អង្គុយ​ចោល​ឥត​ប្រយោជន៍។ ហើយ​ កំឡុង​ពេល​មួយ​ដែល​មាន​ចាយ​មាន​ញ្ញាំ ឆ្អែត​ ជីវិត​សុខ​ស្រួល​មែន​ទែន​ ស្រាប់​តែ​ពេល​ចូល​អង្គុយ​រៀន គឺ​ខ្ជិលតែ​ម្តង​ ។​ នេះ​ប្រហែល​ជា​ខ្ញុំ​ អោយ​តែ​ជួប​អ្វី​ងាយ​ស្រួល​តែង​តែ​មិន​ខ្វល់ មិន​ខិត​ខំ​ប្រឺង​ប្រែង​។ សរុប​មក​ ខ្ញុំ​យល់​ថា​ បើ​មាន​ស្រួល​ពេក​ ធ្វើ​អ្វី​មិន​ងាយ​ជោគ​ជ័យ​នោះ​ទេ តែ​បើ​ខ្លួន​គ្មាន​អ្វី​សោះ​ នោះ​ស្រាប់​តែ​ខ្លួនខំ​ប្រឹង​ឯង។ មួយ​វិញ​ទៀត​ ពេល​ខ្ញុំ​ដើរ​ជា​មួយ​មិត្ត​ភក្តិ​ដែល​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ មាន​ស៊ី​មាន​ចាយ​ មានលុយ​ចាយ​មិន​ចេះ​អស់​។ ចិត្ត​ខ្ញុំ​ស្រាប់​តែ​ដូច​មិត្ត​ខ្ញុំ​អញ្ចឹង ដោយ​គិត​ថា​បើ​មិន​បាន​ដូច​គេ​គឺ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ហើយ​មិន​ខ្វល់​ប៉ា​ម៉ាក់​ខ្ញុំ​ស្អី​ៗ​ ដឹង​តែ​ធ្វើ​ម៉េច​អោយ​ ខ្លួន​ឯង​បាន​ប្រហែល​មិត្ត​ភក្តិ​ទើប​អស់​ចិត្ត​។ តែ​ មួយ​រយៈ​នេះ​ពេល​ខ្ញុំ​ដូរ​ថ្នាក់​ទៅ​រៀន​ជា​មួយ​មិត្ត​ភក្តិម្នាក់​ដែល​រៀន​រស់​ដោយ​ខ្លួន​ឯង​ និង​កំពុង​ចូល​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ ស្រាប់​តែ​ការ​គិត​របស់​ខ្ញុំ​ប្តូរ​ទាំង​ស្រុង​។ មិន​មែន​ថា​ខ្ញុំ​លែង​ចង់​បាន​របស់​ល្អ​ រឺ​ ចង់​ស៊ី​ចាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​គំនិត​ទាំង​នោះ​នៅ​ពេល​នេះ​ស្រាប់​តែ​ផ្អាក​សិន ហើយ​គិត​ម្តង​ទៀត​ថា​ មិត្ត​ខ្ញុំ​ ម៉ាក់​ប៉ា​គេ​ មិន​មាន​ទេ​ គេ​ត្រូវ​ធ្វើ​ការ​រក​លុយ រៀន​ដោយ​ខ្លួន​ឯង​ បើ​ខ្ញុំ​ចេះ​តែ​ដើរ​ ហ៊ឺ​ហារ​នោះ​ខ្ញុំ​ពិត​ជា​ ចោល​ម្សៀត​ណាស់​។ ពេល​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចាប់​ផ្តើម​គិត​ថា​ បើខ្លួន​ឯង​មិន​ទាន់​ចេះ​រក​លុយ​ទេ​ កុំ​ចោល​ម្សៀត​ពេក​។ ទោះ​បី​ថា​អោយ​ខ្លួន​ឯង​ តែ​តាម​ការ​ពិត​ ចិត្ត​នៅ​តែ​ចង់​ ហ៊ឺ​ហារ​អញ្ចឹង​ គ្រាន់​តែ​ឥលូវ​នៅ​ទប់​បាន​។ សង្ឃឹម​ថា​ទប់​អារម្មណ៍​ចោល​ម្សៀត​ហ្នឹង​អោយ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​បាន​ចុះ។ ហឹម.. ។​

Posted in Uncategorized | Leave a comment

វិធីបង្តើតវេបសាយងាយងាយដោយhtml

ដោយសារតែខ្ញុំឃើញគេស្វែងរកពីការបង្កើតវេបសាយ ដូចនេះខ្ញុំក៏បានបង្ហាញអំពីការបង្កើតវេបសាយដោយប្រើប្រាស់ ភាសា htmlដោយងាយៗព្រោះ ក្នុងភាសាសំរាប់បង្កើតវេបសាយដែលងាយស្រួលជាងគេមានតែ html ដែលស្រួលជាងគេ

ដំបូង​សូម​អ្នក​បើក​ដំនើរ​ការ​កម្មវិធី​Notepadដែល​មាន​ស្រាប់​នៅ​ក្នុង​windowsរបស់​អ្នក​ដោយ​គ្រាន់​តែ​សរសេរ​និង​ត្រូវ​ចាំ​កូដ​ដូច​ខាង​ក្រោម​ព្រោះ​កូដ​ខាង​ក្រោម​ជា​កូដ​សំរាប់​អោយ​HTMLដំនើរ​ការ​។

<html>

<head>

<title> name of your site </title>

</head>

<body>

that is the place of put anything to website

</body>

</html>

សរសេរ​វា​ចូល​ទៅ​ក្នុង​Notepadរួច​រក្សាទុក​វា​ជា​extension .html , .htm ពីរ​នេះ​ដាក់​មួ​យ​ណា​ក៏​បាន​រួច​បើក​ដំនើរ​ការ​វា​អ្នក​នឹង​ឃើញ​។

ប្រសិន​បើ​អ្នក​ចាំ​កូដ​នេះ​ហើយ​អ្នក​អាច​ចេះ​ហើយ​។

ពន្យល់​អំពី​កូដ​និមួយ​ៗ​។ <title> write some thing </title> កូដ​នេះ​មាន​ន័យ​ថា​ឈ្មោះ​ក្បាល​របស់​វេបសាយ​យើង​។ពេល​អ្នក​សាក​ល្បង​សរសេរ​អ្នក​នឹង​ឃើញ​ពាក្ស write some thing ក្នុងTab របស់​វេបសាយ​។ <body> place of website </body> វាជាកន្លែង​សំរាប់​វេបសាយ​អាច​ដាក់​ជា​អត្ថបទ​រឺ​ក៏​រូបភាព​បាន​ក្នុង​<body> ….. </body>

ថ្ងៃ​ក្រោយ​ទៀត​ខ្ញុំ​នឹង​បង្ហាញ​កូដ​មួយ​ចំនួន​ទៀត​។ប្រសិនបើ​មិន​យល់​រឺ​ក៏​ខុស​ត្រង់​ណា​សូម​ជួយ​ប្រាប់​ផង​។

Posted in Uncategorized | 2 Comments

Eternity Warriors ហ្គេមប្រយុទ្ធជាមួយបីសាចសំរាប់ទូរស័ព្ទAndroid

ហាហា នៅពេលនេះខ្ញុំបានប្រើទូរស័ព្ទAndroidដូចច្នេះហើយខ្ញុំមានអ្វីៗជាច្រើន​ដើម្បី​បង្ហាញអ្នក​ទាំង​អស់​គ្នា​អំពី​កម្មវិធី​និង​ហ្គេម​រឺ​ក៏​ការ​ដោះ​ស្រាយ​ផ្សេង​ៗ​សំរាប់​ទូរស័ព្ទ​Androidឥលូវ​នេះ​ខ្ញុំ​មាន​ហ្គេម​ដ៏ល្អ​លេង​មួយ​សំរាប់​អ្នកដែល​ចូលចិត្ត​លេង​ហ្គេម​World of War Claft ដែល​ជា​ប្រភេទ​ហ្គេម​មួយ​សំរាប់​ការ​ផ្សងព្រេង​ដើម្បី​កំចាត់​បីសាច​ហើយ​ហ្គេម​នេះ​គឺ​ពិត​ជា​អស្ចារ្យ​មែន​ទែន​។កុំ​អោយ​វែង​ឆ្ងាយ​ខ្ញុំ​សូម​ដាក់​Linkសំរាប់​ដោនលូត​និង​រូបភាព​ខ្លះ​ៗ​។ហើយ​ហ្គេម​នេះ​ក៏​ល្បី​នៅ​ក្នុង​ទូរស័ព្ទ​iPhoneផង​ដែរ។
https://market.android.com/details?id=com.glu.android.warriors&hl=en ដើម្បី​ចូល​ទៅ​កាន់​marketរបស់​Android និង​ដោន​លូត​បាន​ដោយ​free​.

Posted in Uncategorized | Tagged , , , | Leave a comment

Galaxy Tab p1000 របស់ខ្ញុំ

នៅពេលបច្ចុប្បន្ននេះគេនាំគ្នាពេញនិយមនិងTabletជាខ្លាំងដូចជា Ipad Ipad 2 Galaxy Tab Motorola XooM LG Optimus Pad និងមួយចំនួនទៀត។ហើយខ្ញុំក៏ពេញចិត្ត​មួយ​នឹង​គេ​ដែរ​គឺ​Galaxy Tab p1000ព្រោះវាមានទំហំល្មមគ្រាន់បើ​និង​អាច​តេ​បាន​ទៀត​ផង​ហើយ​មាន​តំលៃ​ថោក​គួរ​សម​។​ហាហា។តែទាស់ត្រង់ធំតែមាឌតែដើរយឺតបន្តិច។Tabletនេះប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ android 2.2 froyo ដែល​២.២​នេះ​ល្អប្រើគួរសម​ហើយ​អាចsupportបាន​ច្រើន​។

ជាមួយ​នឹង​Galaxy Tab p1000 នេះមានម៉ាស៊ីនដូចខាងក្រោម ៖

General 2G Network GSM 850 / 900 / 1800 / 1900
3G Network HSDPA 900 / 1900 / 2100
Announced 2010, September
Status Available. Released 2010, October
Size Dimensions 190.1 x 120.5 x 12 mm
Weight 380 g
Display Type TFT capacitive touchscreen, 16M colors
Size 600 x 1024 pixels, 7.0 inches (~170 ppi pixel density)
– Gorilla Glass display
– TouchWiz UI
– Multi-touch input method
– Accelerometer sensor for UI auto-rotate
– Three-axis gyro sensor
– Touch-sensitive controls
– Proximity sensor for auto turn-off
Sound Alert types N/A
Loudspeaker Yes, with stereo speakers
3.5mm jack Yes, check quality
Memory Phonebook Practically unlimited entries and fields, Photocall
Call records Practically unlimited
Internal 16/32 GB storage, 512 MB RAM
Card slot microSD, up to 32GB, buy memory
Data GPRS Yes
EDGE Yes
3G HSDPA, 7.2 Mbps; HSUPA, 5.76 Mbps
WLAN Wi-Fi 802.11 b/g/n, Wi-Fi hotspot
Bluetooth Yes, v3.0 with A2DP
Infrared port No
USB Yes, v2.0 (proprietary)
Camera Primary 3.15 MP, 2048×1536 pixels, autofocus, LED flash, check quality
Features Geo-tagging
Video Yes, 720×480@30fps
Secondary Yes, 1.3 MP
Features OS Android OS, v2.2 (Froyo), upgradable to v2.3
CPU ARM Cortex A8 processor, 1 GHz processor; PowerVR SGX540 graphics
Messaging SMS(threaded view), MMS, Email, Push Mail, IM, RSS
Browser HTML
Radio No
Games Yes
Colors Black and Grey
GPS Yes, with A-GPS support
Java Yes, via Java MIDP emulator
– Social networking integration
– Digital compass
– Full HD video playback
– Up to 7h movie playback
– TV-out
– MP4/DivX/WMV/H.264/H.263 player
– MP3/WAV/eAAC+/AC3/FLAC player
– Organizer
– Image/video editor
– Thinkfree Office (Word, Excel, PowerPoint, PDF)
– Google Search, Maps, Gmail,
YouTube, Calendar, Google Talk, Picasa integration
– Readers/Media/Music Hub
– Adobe Flash 10.1 support
– Voice memo/dial/commands
– Predictive text input (Swype)
Battery Standard battery, Li-Po 4000 mAh
Stand-by
Talk time Up to 28 h (2G) / Up to 25 h 30 min (3G)
Misc SAR US 1.00 W/kg (head)
SAR EU 1.07 W/kg (head)
Posted in galaxy tab | Leave a comment

ទៅទិញសៀវភៅទៀតហើយ

ម្សិលមិញខ្ញុំបានប្រាប់ម្តងហើយថាខ្ញុំបាន​ទៅ​បណ្ណារ​គារ​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ​។​ហើយ​ក៏​ជក់​ចិត្ត​ថ្ងៃ​នេះ​ខ្ញុំ​ក៏​ទៅ​ម្ត​ង​ទៀត​។​ហា​ហាថ្ងៃនេះ​អស់​ជិត​​​ដប់​ដុលារ​គ្រាន់​ទិញ​របស់​ពីរ​មុខ​សោះ​ម្តងនេះ​ទិញ​សៀភៅ​ដែល​សរសេរ​អំពី​accessយេ​តែ​ប៉ុន្នេះ​ចេះ​អស់​ហើយ​ខ្ញុំ​។ហើយ​គ្រាប់​ប៉េងប៉ុង​មួយ​ប្រអប់​ទៀត​អស់​៤ដុលារ​៥​កាក់​ដូច​គ្នា​ទាំងអស់​ប្រាំបួន​ដុលារ​គត់​។បើ​អ្នក​ណា​ចង់​បាន​ខ្ញុំ​ជួយ​ធ្វើ​ជា​សៀវភៅ​អេលិចត្រូនិច​អោយ​ទៀត​ហាហាហា

Posted in Uncategorized | 1 Comment

ទៅបណ្ណាគារព្រឹកមិញទិញបានសៀវភៅមួយក្បាល!

យេ សប្បាយចិត្តណាស់! ព្រឹក​មិញ​នេះ​ខ្ញុំ​ជាមួយ​នឹង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ទៅ​បណ្ណាគារ​(រៀង​រាល់​ព្រឹក​ខ្ញុំ​តែង​តែ​ទៅ​រៀន​គួរ​)​ដល់​ពេល​មិត្តខ្ញុំ​បបួល​ទៅ​ខ្ញុំ​ក៏​ទៅ​ៗ​។ហើយ​ក៏​បាន​ដើរ​មើល​សៀវភៅ​មួយ​ចំនួន​ស្រាប់​តែ​ត្រូវ​ចិត្ត​  🙂  មក​មើល​លេង​សោះ​ត្រូវ​ចិត្ត​ដែរ​ហើយ​ក៏​ទិញ​មួយ​ទៅ​។សៀវភៅ​នោះ​មាន​ប្រយោជន៍​ណាស់​។សៀវភៅ​នោះ​មាន​ឈ្មោះ​ថា​ visual studio 2005 ជា​ភាសា​ខ្មែរ​ហើយ​នៅ​ក្នុង​សៀវភៅ​នោះ​ពិត​ជា​មាន​ការ​រៀប​រាប់​លំអិត​ខ្លាំង​ណាស់​ហើយ​ពន្យល់​បាន​ល្អ​ទៀត​ផង​ហើយ​មាន​រហូត​ដល់​បួនរយ​ទំព័រ​ជាង​។ហើយ​មាន​រៀប​រៀង​មាន​តែ​២​នាក់​គឺ​ អនុបណ្ឌិត​ តែ សំណាង​និង​សាស្ត្រាចារ្យ​ ជី គីម អ៊ី អីយា បោះ​ពុម្ភ​តាំង​ពី​ឆ្នាំ​២០០៧​អញ្ចឹង​បាន​ជា​vb.net 2005 ព្រោះ​ឆ្នាំ​២០០៧​អត់​ទាន់​មាន​២០០៨​តែ​កូដ​ដូច​តែ​គ្នា​យក​មក​សាក​សិន​។​យេ​សប្បាយ​ចិត្ត​ណាស់​។អ្នក​ណា​ចង់​បាន​ខ្ញុំ​វាយ​ជា​e-bookអោយ​:)​និយាយ​មែន​ណា​ បើ​អ្នក​ណា​ចង់​បាន​ខ្ញុំ​ធ្វើ​ជា​e-bookអោយ​ចុះ​​។

Posted in Uncategorized | 1 Comment