រឿង​ដ៏​សំខាន់​បំផុត​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​ជីវិត​របស់​ខ្ញុំ

នៅ​ពេល​នេះ​គឺ​ម៉ោង​បី​ទៀប​ភ្លឺ ជា​ពេល​ដែល​ខ្ញុំ​គេង​មិន​លក់​ទៀត​ហើយ។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​សរសេរ​អត្ថបទ​មួយ​នេះ​ឡើង​។ តាម​ពិត​ទៅ​រឿង​ហ្នឹង​ខ្ញុំ​រក​សរសេរ​យូរ​ហើយ​ប៉ុន្តែ​ខ្ញុំ​ជា​មនុស្ស​ខ្ជិល​ ទើប​តែ​ពេល​នេះ​មាន​អារម្មណ៍​ចង់​សរសេរ​ ពី​ព្រោះ​បើ​មិន​សរសេរ​គឺ​ខ្ញុំ​នឹង​ភ្លេច ពីព្រោះ​ខ្ញុំ​ឆាប់​ភ្លេច​ណាស់​។ ហើយ​មិន​ដឹង​មាន​អ្វី​មក​ជម្រុញ​ទឹក​ចិត្ត​អោយ​សរសេរ​អត្ថបទ​នេះ​ឡើង​ទាំង​កណ្ដាល​យប់​ជិត​ភ្លឺ​នេះ។ បាន ចាប់​ផ្តើម​និយាយ​ចុះ។ រឿង​ដែល​ខ្ញុំ​គិត​ថា​ជា​មេរៀន​ដ៏​សំខាន់​សម្រាប់​ជីវិត​ “ខ្ញុំ​” ពេល​នេះ​គឺ​ជា​បទ​ពិសោធន៍​ដែល​ខ្ញុំ​ជួប​ផ្ទាល់​។ បើ​និយាយ​ទៅ​គឺ​ថា​ បញ្ហា​ដែល​យើង​កំពុង​ជួប​ មិន​មែន​ជា​បញ្ហា​ដែល​បង្អាក់​យើង​មិន​អោយ​សម្រេច​អ្វី​មួយ​ដែល​យើង​ចង់​ធ្វើ​នោះ​ទេ។ ខ្ញុំ​ឧទាហរណ៍​អោយ​ស្រួល​យល់​ភ្លាម​ៗ ពេល​នេះ​បើ​ខ្ញុំ​នៅ​តែ​ខ្ជិល​មិន​សរសេរ ដោយ​គិត​ថា យប់​ហើយ គួរ​ចូល​គេង​ រឺ​ គ្មាន​នរណា​នឹក​ឃើញ​កណ្តាល​យប់​ធ្វើ​ភ្លាម​នោះ​ទេ​ នោះ​ប្រហែល​គ្មាន​អត្ថបទ​នេះ​ទេ។ មួយ​ទៀត​ និយាយ​ពី​ការ​សិក្សា​វិញ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ។ ខ្ញុំ​ធ្លាប់​គិត​ថា បើ​យើង​ក្រ គ្មាន​លុយ ប្រហែល​គ្មាន​អារម្មណ៍​រៀន​នោះ​ទេ រឺ រៀន​មិន​ឈ្នះ​គេ​នោះ​ទេ.. ប្រហែល​ជា​ខុស​ហើយ (ចំពោះ​ខ្ញុំ) ។​ តាម​បទ​ពិសោធន៍​ខ្ញុំ ឃើញ​ថា​ នៅ​កំឡុង​ពេល​មួយ​ដែល​ខ្ញុំ​ គ្មាន​លុយ​ក្នុង​ខ្លួន​សោះហើយ​ក្នុង​ចិត្ត​គិត​តែ​រឿង​ហ្នឹង​ ពេល​នោះ​ចម្លែក​មែន​ទែន​ ព្រោះ​ស្រាប់តែ​ពេល​ទៅ​រៀន​ អង្គុយ​ក្នុង​ថ្នាក់ ប្រឹង​ស្តាប់​គ្រូ​ណាស់​។ នេះ​ប្រហែល​ជា​ខ្ញុំ​គិត​ថា​ បើ​យើង​គ្មាន​ដូច​គេ​ យ៉ាង​ហោច​ណាស់​ អង្គុយ​ស្តាប់​គ្រូ​ទៅ​ វា​ប្រសើរ​ជាង​អង្គុយ​ចោល​ឥត​ប្រយោជន៍។ ហើយ​ កំឡុង​ពេល​មួយ​ដែល​មាន​ចាយ​មាន​ញ្ញាំ ឆ្អែត​ ជីវិត​សុខ​ស្រួល​មែន​ទែន​ ស្រាប់​តែ​ពេល​ចូល​អង្គុយ​រៀន គឺ​ខ្ជិលតែ​ម្តង​ ។​ នេះ​ប្រហែល​ជា​ខ្ញុំ​ អោយ​តែ​ជួប​អ្វី​ងាយ​ស្រួល​តែង​តែ​មិន​ខ្វល់ មិន​ខិត​ខំ​ប្រឺង​ប្រែង​។ សរុប​មក​ ខ្ញុំ​យល់​ថា​ បើ​មាន​ស្រួល​ពេក​ ធ្វើ​អ្វី​មិន​ងាយ​ជោគ​ជ័យ​នោះ​ទេ តែ​បើ​ខ្លួន​គ្មាន​អ្វី​សោះ​ នោះ​ស្រាប់​តែ​ខ្លួនខំ​ប្រឹង​ឯង។ មួយ​វិញ​ទៀត​ ពេល​ខ្ញុំ​ដើរ​ជា​មួយ​មិត្ត​ភក្តិ​ដែល​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ មាន​ស៊ី​មាន​ចាយ​ មានលុយ​ចាយ​មិន​ចេះ​អស់​។ ចិត្ត​ខ្ញុំ​ស្រាប់​តែ​ដូច​មិត្ត​ខ្ញុំ​អញ្ចឹង ដោយ​គិត​ថា​បើ​មិន​បាន​ដូច​គេ​គឺ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ហើយ​មិន​ខ្វល់​ប៉ា​ម៉ាក់​ខ្ញុំ​ស្អី​ៗ​ ដឹង​តែ​ធ្វើ​ម៉េច​អោយ​ ខ្លួន​ឯង​បាន​ប្រហែល​មិត្ត​ភក្តិ​ទើប​អស់​ចិត្ត​។ តែ​ មួយ​រយៈ​នេះ​ពេល​ខ្ញុំ​ដូរ​ថ្នាក់​ទៅ​រៀន​ជា​មួយ​មិត្ត​ភក្តិម្នាក់​ដែល​រៀន​រស់​ដោយ​ខ្លួន​ឯង​ និង​កំពុង​ចូល​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ ស្រាប់​តែ​ការ​គិត​របស់​ខ្ញុំ​ប្តូរ​ទាំង​ស្រុង​។ មិន​មែន​ថា​ខ្ញុំ​លែង​ចង់​បាន​របស់​ល្អ​ រឺ​ ចង់​ស៊ី​ចាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​គំនិត​ទាំង​នោះ​នៅ​ពេល​នេះ​ស្រាប់​តែ​ផ្អាក​សិន ហើយ​គិត​ម្តង​ទៀត​ថា​ មិត្ត​ខ្ញុំ​ ម៉ាក់​ប៉ា​គេ​ មិន​មាន​ទេ​ គេ​ត្រូវ​ធ្វើ​ការ​រក​លុយ រៀន​ដោយ​ខ្លួន​ឯង​ បើ​ខ្ញុំ​ចេះ​តែ​ដើរ​ ហ៊ឺ​ហារ​នោះ​ខ្ញុំ​ពិត​ជា​ ចោល​ម្សៀត​ណាស់​។ ពេល​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចាប់​ផ្តើម​គិត​ថា​ បើខ្លួន​ឯង​មិន​ទាន់​ចេះ​រក​លុយ​ទេ​ កុំ​ចោល​ម្សៀត​ពេក​។ ទោះ​បី​ថា​អោយ​ខ្លួន​ឯង​ តែ​តាម​ការ​ពិត​ ចិត្ត​នៅ​តែ​ចង់​ ហ៊ឺ​ហារ​អញ្ចឹង​ គ្រាន់​តែ​ឥលូវ​នៅ​ទប់​បាន​។ សង្ឃឹម​ថា​ទប់​អារម្មណ៍​ចោល​ម្សៀត​ហ្នឹង​អោយ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​បាន​ចុះ។ ហឹម.. ។​

Advertisements

About nachihan

my name is chihan
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s