Monthly Archives: July 2011

ទៅទិញសៀវភៅទៀតហើយ

ម្សិលមិញខ្ញុំបានប្រាប់ម្តងហើយថាខ្ញុំបាន​ទៅ​បណ្ណារ​គារ​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ​។​ហើយ​ក៏​ជក់​ចិត្ត​ថ្ងៃ​នេះ​ខ្ញុំ​ក៏​ទៅ​ម្ត​ង​ទៀត​។​ហា​ហាថ្ងៃនេះ​អស់​ជិត​​​ដប់​ដុលារ​គ្រាន់​ទិញ​របស់​ពីរ​មុខ​សោះ​ម្តងនេះ​ទិញ​សៀភៅ​ដែល​សរសេរ​អំពី​accessយេ​តែ​ប៉ុន្នេះ​ចេះ​អស់​ហើយ​ខ្ញុំ​។ហើយ​គ្រាប់​ប៉េងប៉ុង​មួយ​ប្រអប់​ទៀត​អស់​៤ដុលារ​៥​កាក់​ដូច​គ្នា​ទាំងអស់​ប្រាំបួន​ដុលារ​គត់​។បើ​អ្នក​ណា​ចង់​បាន​ខ្ញុំ​ជួយ​ធ្វើ​ជា​សៀវភៅ​អេលិចត្រូនិច​អោយ​ទៀត​ហាហាហា

Posted in Uncategorized | 1 Comment

ទៅបណ្ណាគារព្រឹកមិញទិញបានសៀវភៅមួយក្បាល!

យេ សប្បាយចិត្តណាស់! ព្រឹក​មិញ​នេះ​ខ្ញុំ​ជាមួយ​នឹង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ទៅ​បណ្ណាគារ​(រៀង​រាល់​ព្រឹក​ខ្ញុំ​តែង​តែ​ទៅ​រៀន​គួរ​)​ដល់​ពេល​មិត្តខ្ញុំ​បបួល​ទៅ​ខ្ញុំ​ក៏​ទៅ​ៗ​។ហើយ​ក៏​បាន​ដើរ​មើល​សៀវភៅ​មួយ​ចំនួន​ស្រាប់​តែ​ត្រូវ​ចិត្ត​  🙂  មក​មើល​លេង​សោះ​ត្រូវ​ចិត្ត​ដែរ​ហើយ​ក៏​ទិញ​មួយ​ទៅ​។សៀវភៅ​នោះ​មាន​ប្រយោជន៍​ណាស់​។សៀវភៅ​នោះ​មាន​ឈ្មោះ​ថា​ visual studio 2005 ជា​ភាសា​ខ្មែរ​ហើយ​នៅ​ក្នុង​សៀវភៅ​នោះ​ពិត​ជា​មាន​ការ​រៀប​រាប់​លំអិត​ខ្លាំង​ណាស់​ហើយ​ពន្យល់​បាន​ល្អ​ទៀត​ផង​ហើយ​មាន​រហូត​ដល់​បួនរយ​ទំព័រ​ជាង​។ហើយ​មាន​រៀប​រៀង​មាន​តែ​២​នាក់​គឺ​ អនុបណ្ឌិត​ តែ សំណាង​និង​សាស្ត្រាចារ្យ​ ជី គីម អ៊ី អីយា បោះ​ពុម្ភ​តាំង​ពី​ឆ្នាំ​២០០៧​អញ្ចឹង​បាន​ជា​vb.net 2005 ព្រោះ​ឆ្នាំ​២០០៧​អត់​ទាន់​មាន​២០០៨​តែ​កូដ​ដូច​តែ​គ្នា​យក​មក​សាក​សិន​។​យេ​សប្បាយ​ចិត្ត​ណាស់​។អ្នក​ណា​ចង់​បាន​ខ្ញុំ​វាយ​ជា​e-bookអោយ​:)​និយាយ​មែន​ណា​ បើ​អ្នក​ណា​ចង់​បាន​ខ្ញុំ​ធ្វើ​ជា​e-bookអោយ​ចុះ​​។

Posted in Uncategorized | 1 Comment

កើតស្ត្រេស លេងកុំព្យូទ័រយូរៗៗអត់ប្រយោជន៍

សួស្តីអ្នកទាំងអស់គ្នា!ខាន​ចូល​មក​សរសេរ​អត្ថបទ​យូរ​ហើយ​។ឥលូវ​នេះ​ដូច​ជា​មាន​អារម្មណ៍​ថា​អផ្សុក​កើត​ស្ត្រេស​មេច​មិន​ដឹង​ទេ​។លេង​កុំព្យូទ័រ​យូរ​ៗ​ទៅ​ក៍​មិន​ដឹង​ថា​ធ្វើ​អ្វី​ព្រោះ​ធ្វើ​មិន​ចេញ​ហើយ​មានអារម្មណ៍​អផ្សុក​ធុញទ្រាន់​កើត​ស្ត្រេស​ឈឺក្បាល​និង​នៅ​មិន​ស្រណុក​។មិនដឹងជាមានអាការៈ​ស្អី​ខ្លះ​ទេ(​នៅក្មេងសោះ​មើល​តែ​មនុស្សធំ​ចង់​ចឹង​):) ហើយចាក់ស្មុគ​ដល់​ក​។មាន​អ្នក​ណា​មាន​អ្វី​ថ្មី​ទេ?សូម​ជួយ​ចែក​រំលែក​ខ្ញុំ​កំសាន្តផង​។ព្រោះតែខ្ញុំ​វា​ធុញ​ដល់​កំពូល​ហើយ​នៅ​មិន​ស្រណុក​ចង់​តែ​មាន​.. មានអីគិត​មើល​ខ្លួន​ឯង​ទៅ។

Posted in Uncategorized | Leave a comment