រំលឹក​រឿង​ពី​មុន​

កាល​ពី​ប្រហែល​ប្រាំ​ឆ្នាំ​មុន​ ខ្ញុំ​ចូល​ចិត្ត​មើល​ wordpress ពី​ព្រោះ​កាល​នោះ​មិន​សូវ​ជា​មាន​អ្នក​លេង​ Facebook ប៉ុន្មាន​ទេ​ ហើយ​មាន​អ្នក​សរសេរ​អត្ថបទ​ច្រើន​ ខ្ញុំ​ក៏​អាន​លេង​ៗ​ទៅ​។ គិត​ៗ​ទៅ​សប្បាយ​ម៉្យាង​ដែរ។ ប៉ុន្តែ​នៅ​ពេល​ដែល​ Facebook ចាប់​ផ្តើម​វាយ​លុក​ខ្លាំង​ អ្នក​សរសេរ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​ក៏​បាន​ផ្លាស់​ទី​ទៅ​ទី​នោះ​អស់​នៅ​សល់​តែ​អ្នក​ចាស់​ៗប៉ុន្មាន​អ្នក​ ហើយ​គាត់​មិន​សូវ​ជា​សរសេរ​ទៀត​។ នឹក​ភូមិ​នេះ​ណាស់​ សង្ឃឹម​ថា​អ្នក​ចាស់​ទៅ​ អ្នក​ថ្មី​មក តែ​មាន​ថ្មី​មក​ពី​ណា អ្នក​ចាស់​ទៅ​ អ្នក​ថ្មី​មិន​មក​ទៀត​ ឥលូវ​គ្មាន​កំណត់​ហេតុ​មើល​ទៀត​ទេ​។ តើ​មាន​អ្នក​សរសេរ​ថ្មី​តែ​មក​ពី​ខ្ញុំ​មិន​ដឹង​ រឺ​ក៏​យ៉ាង​ម៉េច។ ខ្ញុំ​មិន​សូវ​ចូលចិត្ត​ Facebook ទេ​រាល់​ថ្ងៃ​នេះ​ ទោះ​បី​បើក​រាល់​ថ្ងៃ​ហើយ​អាន​រាល់​ថ្ងៃ​ តែ​អ្នក​ដឹង​ ខ្ញុំ​ដឹង​ ថា​វា​ធំ​ពេក​រហូត​ដល់​មាន​រឿង​រញ៉េ​រញ៉ៃ​ច្រើន​ ខ្លះ​រឿង​មិន​ពិត​ ខ្លះ​ឈ្លោះ​គ្នា​ ឈឺ​ក្បាល​ណាស់​ ទើប​ត្រលប់​មក​កន្លែង​ចាស់​នេះ​។ ស្ងប់​ស្ងាត់​បែប​នេះ​ក៏​ល្អ​ មិន​ចាំ​បាច់​ទទួល​រង​នូវ​រឿង​រ៉ាវ​ដ៏​សាំ​ញាំ​តាប៉ែ​ម៉ង។​ ធុញ​ណាស់​ គិត​បញ្ចេញ​រឿង​រ៉ាវ​ក្នុង​ចិត្ត​នៅ​ទី​នេះ​វិញ​។ ហើយ​កាល​ហ្នឹង​ខ្ញុំ​លេង​ Facebook ដោយ​សារ​តែ​ហ្គេម​ដាំ​បន្លៃ​ខ្ញុំ​ទេ តែ​លេង​បាន​តិច​គេ​បិទ​ server បាត់​ តែ​នៅ​សល់​ភោជនីដ្ឋាន​មួយ​ទៀត​ តែ​មាន​ណា លេង​បាន​យូរ​តិច​គេ​បិទ​ server មួយ​ទៀត​ ស្ញេញ ។ ឈឺ​ចិត្ត​ម៉ង៎។ ពី​មុន​ខ្ញុំ​ចូល​ចិត្ត​កុំព្យូទ័រ​ណាស់​ បើ​ថ្ងៃ​មិន​រៀន​វិញ​បើក​លេង​ចង់​២៤​ម៉ោង​ និយាយ​មែន។ ហើយ​ខ្ញុំ​ក៏​ចេះ​ច្រើន​ដែរ ពីព្រោះ​ ពេល​ខ្ញុំ​មិន​ចេះ​អ្វី​មួយ​ ខ្ញុំ​មាន​ទំលាប់​សួរ​ Google ដើម្បី​រក​ចម្លើយ​នៃ​ចម្ងល់​របស់​ខ្ញុំ។ តែ​ដល់​ពេល​ធំ​ឡើង​មិន​ដឹង​ម៉េច​ ក៏​ប្តូរ​ចិត្ត​មិន​សូវ​ពូកែ​ខាង​ហ្នឹង​វិញ​។ មិន​មែន​ថា​ខ្ញុំ​មិន​ចង់​ទេ​ ខ្ញុំ​នៅ​តែ​ចង់​ពូកែ​ខាង​កុំព្យូទ័រ​ដូច​កាល​ពី​តូច​ ប៉ុន្តែ​ដូច​បាត់​ដុង​ម៉េច​មិន​ដឹង​ទេ។ ទោះ​ខ្ញុំ​រៀន​ពី​វា​ទៀត​ក៏​រៀន​មិន​ចូល​។ ហឹម បើ​ខ្ញុំ​ពូកែ​ខាង​កុំព្យូទ័រ​ដូច​កាល​ពី​តូច​ចឹង​ប្រហែល​ឥលូវ​ខ្ញុំ​និស្សិត​ពូកែ​អាយ​ធី​ទៅ​រៀន​ស្រុក​គេ​បាត់​។ តែ​មាន​អារម្មណ៍​ថា​បាត់​ខាង​ហ្នឹង​ មាន​ដុង​ខាង​ភ្លេង​វិញ​។ ឥលូវ​ចូលចិត្ត​លេង​ភ្លេច​និង​ស្តាប់​ភ្លេង​ខ្លាំង​។ ចូល​ចិត្ត​លេង​ហ្គីតា​ណាស់​ ប៉ុន្តែ​ច្រៀង​ដូច​កូន​គោ​អញ្ចឹង​។ ខ្ញុំ​ដឹង​ថា​សរសេរ​យូរ​ៗ​ចាក​ប្រធាន​ ប៉ុន្តែ​ដើម្បី​អោយ​ភូមិ​នេះ​មាន​សមាជិក​ត្រលប់​មក​វិញ​ម្នាក់​ទៀត​និង​សង្ឃឹម​ថា​មាន​សមាជិក​ថ្មី​ថែម​ជា​ច្រើន​ទៀត​ដើម្បី​អោយ​ខ្ញុំ​អង្គុយ​អាន​ Bullshit របស់​ពួក​គេ​ដើម្បី​ចែក​រំលែក​បទ​ពិសោធគ្នា​ទៅ​វិញ​ទៅ​មក​និង​កែ​អផ្សុក​ខ្លះ​ៗ។

About nachihan

my name is chihan
This entry was posted in Uncategorized. Bookmark the permalink.

Leave a comment